ភ្នំពេញ: អ្នកស្រី សំ សុខនារី ម្តាយបង្កើតរបស់ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ត្រូវបានសម្តេចព្រះសង្ឃនាយក គណៈ មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់សម្រេចផ្តល់គោរម្យងារជា មហាឧបា សិកាពុទ្ធសាសនូបត្ថម្ភក៍”។
ពិធីប្រគល់ជូនគោរមងារនេះគឺ ធ្វើឡើង កាលពីថ្ងៃអាទិត្យទី៨ខែមករាឆ្នាំ២០២៣ នេះ ដោយក្នុងនោះមហាឧបា សិកាពុទ្ធសាសនូបត្ថម្ភក៍ បានប្រគេន ចង្ហាន់ ព្រះសង្ឃ ៤៨ អង្គ សម្ភារៈសិក្សាសៀវសសេ រ និងបច្ច័យ បួន ផងដែរ ។
លោកឧកញ៉ា វិចិត្រដារ៉ា បានលើកឡើងថា ” ខ្ញុំជា កូន កូនប្រសារ និង ចៅៗទាំងអស់សូមគោរពជូនពរមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សំសុខនារីសូមទទួលបានជោគ ជ័យដ៏ត្រចះត្រចង់ក្នុងភារកិច្ចថ្មីនេះ ដើម្បីបន្តចូលរួមកសាង និងថែរក្សាការពារព្រះពុទ្ធសាសនា ឱ្យបានគង់វង្ស នឹងរីកចម្រើនសំបូររុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ”។