ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាតនូវស.ជ.ណទាក់ទងជាមួយលោកស្រី សៀង ចាន់ហេង តាមសំណើររបស់ សម្តេច ស ខេង និងការសម្រេចរបស់ខ្ញុំកាលពីថ្ងៃ២៩ធ្នូ២០២២។
សម្តេចបានបញ្ជាក់ថា នៅថ្ងៃទី៩មករា២០២៣ តាមសំណើររបស់ លោកស្រីសៀង ចាន់ហេងខ្ញុំបានប្រគល់ ជូនឯកឧត្តមជា សុផារាផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ។
សម្តេចតេជោ បន្ថែមថា” ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់មុនពេលឯកឧត្តមជា សុផារ៉ា ផ្តល់មតិខ្ញុំសម្រេចលុបចោលស.ជ.ណលេខ១៨មយថ្ងៃទី៥ មករា២០២៣ចាប់ពីម៉ោងនេះតទៅ។ ការសម្រេចយ៉ាងណាទៀតនឹងធ្វើក្រោយពេលឯកឧត្តមជា សុផារ៉ាផ្តល់មតិ”។