(ភ្នំពេញ)៖ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិ បានបង្ហាញទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមទំហំដីជាង ៩,២០០ម៉ែត្រការ៉េ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សូមរំលឹកថា ទីនោះគឺជា ទីតាំង ដែលបញ្ចុះសពអតីតយុទ្ធជនចំនួន ៤៤៧សព ត្រូវបានសាង សង់រួចរាល់ជាស្ថាពរហើយ។
ការរៀបចំសាងសង់ទីលានផ្នូរយុទ្ធជន ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ ដើម្បីរំឮកនូវគុណនូប្បការៈ ការបូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជនកម្ពុជា ដើម្បបុព្វហេតុជាតិមាតុភូមិកម្ពុជា ឱ្យទទួលបានសុខសន្តិ ភាព ស្ថិរភាពនយោបាយ និងភាពសុខដុម រមនារបស់ប្រជាពលរដ្ឋកម្ពុជា។
ទីលានផ្នូរសពនេះ មានរៀបចំជាស្តូបតម្កល់កោដ្ឋ, ផ្នូរសម្រាប់សពយុទ្ធជននីមួយៗ, រោងបុណ្យ, កន្លែងចារឈ្មោះសប្បុរសជន និងកន្លែងចតរថយន្តជាដើម។
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ជុំវិញដំណើរការសាង សង់ និងគោលបំណងការសាងសង់ទីលានផ្នូរយុទ្ធជពលីជីវិតនាសម័យសង្គ្រាមស៉ីវិលនៅកម្ពុជា នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួ ងការជាតិ និងជាប្រធានគណៈកម្មការសាងសង់ បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយជូនជនរួមជាតិឱ្យដឹងច្បាស់៕