ភ្នំពេញ:សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ នេះដឹបានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធជុំវិញការងារអន្តោប្រវេសន៍មួយចំនួន ដែលមានសមាសភាពចូលរួម អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍មួយចំនូនសរុបចំនួន១១រូប នៅការិយាល័យធ្វើការ នាទីស្តីការក្រសួងមហាផ្ទៃ។
កាលពីព្រហស្បត្តិ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២២សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំឆ្លងការផ្តល់យោបល់បន្ថែម លើសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី និងសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់អន្តោប្រវេសន៍ និងប្រកាសស្តីពីការបែងចែកចំណូលពីការពិន័យចំពោះបុគ្គលប្រព្រឹត្តល្មើសផងដែរ។