ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយឧត្តមសេនីយ៍ យន្ត មីន “ពិតជាមានមោទកភាពជាខ្លាំងដែលបានសំរេចនូវផែនការកសាងនិងធ្វើឡើងវិញនូវទីលានសពយុទ្ធជនពលីនិងមរណះហើយបានយកមកបញ្ចុះនៅទីនេះនាក្នុងសម័យសង្គ្រាមសុីវិលនៅកម្ពុជា”

ភ្នំពេញ: នាយឧត្តមសេនីយ៍ យន្ត មីន  រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងថា  ខែមករា ឆ្នាំ២០២៣នេះ លោកពិតជាមានមោទកភាពជាខ្លាំងដែលបានសំរេចនូវផែនការកសាងនិងធ្វើឡើងវិញនូវទីលានសពយុទ្ធជនយើងដែលបានពលីនិងមរ ណះហើយបានយកមកបញ្ចុះនៅទីនេះនាចន្លោះឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩៨ ក្នុងសម័យសង្គ្រាមសុី វិលនៅកម្ពុជា។

នាយឧត្តមសេនីយ៍ បានលើកឡើងថា “ខ្ញុំបានដុត ធូបហើយប្រាប់ដល់ពួកមិត្តខ្ញុំទាំងអស់ថាមិត្តទាំងអស់គ្នាដែលបានធ្វើពលីកម្មនេះពិតជាមានតម្លៃ បានដូចបំណងយើងហើយ”។

ពេលនេះប្រទេសជាតិមានសន្តិភាពនិងសំបូរសប្បា យណាស់ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាមហារដ្ឋបុរសខ្មែរដែល៥០០ឆ្នាំចុងក្រោយនេះព្រះបង្កើតមកម្នាក់ដើម្បីបង្រួបបង្រួមដឹកនាំប្រទេសខ្មែរយើង ហើយមានសម្តេចពិជ័យសេនា និងថ្នាក់ដឹកនាំយើងជាច្រើនទៀតជាសេនាធិការ។

លោកបានដឹកនាំប្រទេសជាតិយើងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចំរើន ដូចបងប្អូនឃើញហើយនាឆ្នាំ២០២២នេះ ក្នុងនាមប្រធានអាស៊ានសម្តេចតេជោបានតម្កើងកិត្តិយសជាតិនិងមោទកភាពជាតិសម្បើមណាស់ពិភពលោកសរសើរគ្រប់ៗគ្នា។

ក្នុងពិធីនាថ្ងៃទី១៧មករា ស្របនិងថ្ងៃរំដោះខេត្តកោះកុង និងខេត្តព្រះសីហនុយើងបានសម្ពោធជាផ្លូវការបញ្ចប់ការដ្ឋាននិងត្រៀមប្រគល់អោយរដ្ឋបាលខេត្តគ្រប់គ្រងប្រើប្រាស់បន្ត។

បន្ថែមពីនេះទៀត នាយឧត្តមសេនីយ៍ បញ្ជាក់ថា”ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោនិងថ្នាក់ដឹក នាំ(សម្តេចពិជ័យ)ដោយបានផ្តល់ឱកាសអោយខ្ញុំបានកសាងទីលាននេះជាកាសងគុណដល់បណ្តាមិត្តខ្ញុំ សហការីខ្ញុំដែលបានបញ្ចុះនៅទីនេះនិងទីដ៏ទៃជាសក្ខីភាពបង្ហាញពីទឹកចិត្តរបស់យើងរវាងអ្នកនៅរស់ និងចំពោះបងប្អូនអ្នកដែលបានចែកឋានទៅផង”។