ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ចេង ស្រុង បានចូលរួម ពិធីបិទផ្សាយប្រកាសទិន្នន័យជាសាធារណៈនៃការវិនិច្ឆ័យដីធ្លីភូមិ បត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ស្រុកព្រៃនប់:  លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ក្នុងនាមមន្ទីរជំនាញ នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៣នេះបានរៀបចំពិធីបិទផ្សាយប្រកាសទិន្នន័យជាសាធារណៈនៃការវិនិច្ឆ័យដីធ្លីភូមិ បត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពិទីនេះមានការ ចូលរួមពី លោក លៀម សុដា អភិបាលរងខេត្ត និងជាប្រធាគណៈកម្មការរដ្ឋបាលសុរិយោដី តំណាងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាមួយវត្តមានលោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ សមត្ថកិច្ច មន្ត្រីមូលដ្ឋានស្រុក ឃុំ និងប្រជាពលរដ្ឋចូលរួមច្រើនកុះករ ៕