ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមាជិកគណបក្សភ្លើងទៀន៤រូបនៅខេត្តតាកែវចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា

(តាកែវ)៖ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀននិងសមាជិក នៅខេត្តតាកែវចំនួន៤រូប បានសម្រេចស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រ ជាជនកម្ពុជាកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

ការចូលរួមជីវិភាពនយោបាយនេះគឺធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី សាម៉េត (លោកគ្រូមា) ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេស សម្តេចតេជោ ហ៊ុន  សែន ប្រធានគណបក្ស។
ជាមួយគ្នា(លោកគ្រូ​ មា​)បានលើកឡើងថា ការចូលរួមរបស់គណបក្សភ្លើងទៀនទាំង៤រូបនេះ គឺមកពីនយោ បាយមេដឹកនាំភ្លើងទៀន ដើរតាមគន្លងអតីតមេបក្សសង្រ្គោះជាតិ ទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ៣ជំនាន់។
ឯកឧត្ដម​ បណ្ឌិត លី សាម៉េត បញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងបុិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានតែគណបក្សប្រជាជនទេ គឺមានគោល នយោបាយច្បាស់លាស់ និងបម្រើ ប្រជាពលរដ្ឋបិតប្រាកដ។
ការចុះចូលរបស់មន្រ្តីគណបក្សភ្លើងទៀននេះដែរគឺ គណបក្សប្រជាជនកម្ពុជា ពេលនេះធ្វើឡើងដោយ គ្មានការគំរាមកំហែង បង្ខិតបង្ខំនោះទេ។