ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត លី សាម៉េត(លោកគ្រូមា)ជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយមកពីគណបក្សភ្លើងទៀននិងប្រកាសបញ្ចូលសមាជិកថ្មី

ខេត្តកំពង់ធំ៖ ក្រោមអធិបតីភាព លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងលោកបណ្ឌិត ថោង ខុន  សមាជិកគណៈកម្ម ការកណ្តាលនិងជាអនុប្រធានទី១ ក្រុមការងារគណ បក្សចុះមូលដ្ឋានខេត្តកំពង់ធំ លោក ងួន រតនៈ សមា ជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈ កម្មាធិការគណបក្សខេត្តនិងជាអភិបាលខេត្ត លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងអ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេសសម្តេចតេជោ ចុះជួយ កសាងពង្រឹងសមា ជិកបក្ស។

នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) និងថ្នាក់ដឹកនាំបានចុះជួបសំណេះ សំណាលជាមួយបងប្អូនកូនក្មួយ មកពីគណបក្សភ្លើងទៀន និងបានប្រកាសបញ្ចូលសមាជិកថ្មីកាល ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នេះ។
ពិធីនេះគឺធ្វើឡើង ក្រោមអធិបតីភាព លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) ទីប្រឹក្សាផ្ទាល់សម្តេចតេ ជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៣៤នាក់ និងមានការចូលរួមពីអ្នកដឹកនាំ គ្រប់ជាន់ថ្នាក់ ចំនួន ១១១ នាក់ផងដែរ។
លោកបណ្ឌិត លី សាម៉េត( លោកគ្រូមា) បានមានប្រសាសន៍ឲ្យដឹងថា ការចុះជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយមកពីគណបក្សភ្លើងទៀននិងប្រកាសបញ្ចូលសមាជិកថ្មីនេះ ដោយសារតែកាលពីថ្ងៃទី១២កន្លងទៅ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន៩ នាក់ បានសម្រេចចូលរួមជីវភាពនយោបា យផ្លូវការជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតជោ ហ៊ុន សែន ប្រធានគណបក្ស ទើបថ្ងៃនេះ យើងបានរៀបចំពិធីប្រកាសជាផ្លូវការនេះឡើងតែម្តង។
លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) បាន ផ្តាំផ្ញើថា សូមឲ្យកូនក្មួយនិងប្អូនៗ ដែលបានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺត្រូវតែស្មោះត្រង់និងគណបក្សប្រជាជន បម្រើគោលនយោបាយរបស់គណបក្សយើង ហើយបក្សនឹងការពារយើង ព្រោះថា ចាប់ពីពេលនេះតទៅយើងជាគ្រួសារតែ មួយ រស់ក្រោមដំបូលនៃសន្តិភាព នឹងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លើសពីនេះ លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) បានរំលឹកថា «សព្វថ្ងៃនេះ ក្នុងនាមសម្តេច តេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍ដល់បក្សនយោបាយគ្រប់និន្នាការទាំងអស់ ដែលមានបំណងចង់ចូលរួមជីវភាពនយោ បាយនិងគណបក្សប្រជាជនកម្ពុជា គឺយើងមិនរើស អើងនោះទេ ។
ជាមួយគ្នានេះ កត្តាសំខាន់ឲ្យតែបងប្អូន មានឧត្តម គតិជាតិនិងស្រឡាញ់ជាតិ ប្រជាជន ពិតប្រាកដ និង កុំយកបរទេសជាខ្នងបង្អែកនយោបាយ គឺអាចចូលរួមជាមួយនិងគណបក្សប្រជាជនបាន ដើម្បីបម្រើប្រជាជន ហើយយើងត្រូវតែរួមគ្នាការពារសន្តិភាពនិង ការដឹកនាំរបស់សម្តេចតេជោ រួមគ្នាអភិវឌ្ឍន៍ជាតិ និងប្រជាជនឲ្យមានការរីកចម្រើនបន្តទៀត។
សូមរំលឹកថា មន្រ្តីគណបក្សភ្លើងទៀន ចំនួន៩រូប ដែលបានចូលរួមជីវភាពនយោបាយជាមួយគណ បក្សប្រជាជនកម្ពុជាកាលពីថ្ងទី១២ ខែមករាកន្លងទៅបានអះអាងថា «សព្វថ្ងៃនេះ នយោបាយ និងការដឹកនាំរបស់គណបក្សភ្លើងទាន គឺគ្មានគោល ជំហនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្សពួកនិយម នឹងញុះញ៉ុងឲ្យពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោបាយ អតីតមេដឹកនាំចាស់សង្រ្គោះជាតិ គឺ ទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់តែម្តង»។