ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញទទួលស្វាគមន៍លោកតា ទ្រី អាយុជាង ៨០ឆ្នាំ និងក្រុមគ្រួសារ ដែលបានសម្រេចបំណងប្រាថ្នារបស់ខ្លួនក្នុងការនាំយកវត្ថុបុរាណជាប៉ាន់តែ ដែលមានអាយុកាលប្រមាណ ៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន ទុកជាវត្ថុអនុស្សាវរីយ៍ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
រូបថត៖ កុក គី