ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឌិត ទីណា អញ្ជើញជាវាគ្មិនកិត្តិយសផ្តល់អនុសាសន៍គន្លឹះលើចក្ខុវិស័យអភិវឌ្ឍន៍ធុរកិច្ចកសិកម្មនៅវិទ្យាស្ថានខេមអេដ

 

ភ្នំពេញ: លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំនៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣អញ្ជើញជាវាគ្មិនកិត្តិ យសផ្តល់អនុសាសន៍គន្លឹះក្នុងសិក្ខាសាលាស្ដីពី «ចក្ខុវិស័យអភិវឌ្ឍន៍ធុរកិច្ចកសិកម្ម» នៅវិទ្យាស្ថានខេមអេដ។

ក្នុងសិក្ខាសាលានេះលោករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះអំពីទំនាក់ទំនងគ្នារវាងវិស័យជំនួញ និងកសិកម្ម ឬកសិពាណិជ្ជកម្ម។

បើតាមលោករដ្ឋមន្ត្រី ជំនួញនិងការវិនិយោគ គឺសំខាន់ណាស់សម្រាប់វិស័យកសិកម្ម ហើយនាពេលបច្ចុប្បន្ននេះ ខណៈវិស័យកសិកម្មនៅកម្ពុជាសព្វថ្ងៃ បានដើរផុតពីការធ្វើកសិកម្មសម្រាប់បរិ ភោគ មកជាការធ្វើកសិកម្មដើម្បីផលចំណេញ។

លើសពីនេះទៀត លោករដ្ដមន្ត្រី បានលើកឡើងពីសន្តិសុខស្បៀង សុវត្ថិភាពស្បៀង ក្នុងសេដ្ឋកិច្ចទីផ្សារសេរី ហើយបានលើកទឹកចិត្ត និងជំរុញបង្កើនការដាំបន្លែសុវត្ថិភាព និងសរីរាង្គ ដោយចៀសវាងការប្រើប្រាស់សារធាតុគីមីខ្ពស់នាំឱ្យប៉ះពាល់សុខភាព។

ថ្លែងទៅកាន់និស្សិតជាង២០០នាក់លោករដ្ឋមន្ដ្រីបានលើកឡើងអំពីសារៈសំខាន់នៃធនធានមនុស្ស ដែលជាសេចក្ដីសង្ឃឹមនៃប្រទេសជាតិទៅថ្ងៃអនា គត។

ក្នុងន័យនេះ លោករដ្ឋមន្រ្តីបានក្រើនរំឭកដល់និស្សិតនៃវិទ្យាស្ថានខេមអេដ ដ្បិតតែកំពុងសិក្សាមុខជំនាញគណនេយ្យ ហិរញ្ញវត្ថុ ឬធុរកិច្ចក៏ពិតមែន ក៏គួរបើ កចំហចិត្តគំនិត និងបេះដូងចំពោះជំនាញផ្សេងៗ ជាពិសេសត្រូវចេះកសាងទំនុកចិត្តដល់អ្នកដទៃ តាមរយៈដុះខាត់គំនិត និងមាយាទរបស់ខ្លួនឱ្យបានល្អប្រសើរ៕