ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នៅរសៀលថ្ងៃសុក្រនេះ ឥណ្ឌានឹងទទួលរងការវាយប្រហារពីព្យុះស៊ីក្លូន Fani

ខ្យល់ព្យុះស៊ីក្លូន Fani នឹងបោកបកទៅលើបណ្តារដ្ឋភាគខាងកើតនៃប្រទេសឥណ្ឌា នៅរសៀលថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ ដែលធ្វើអោយប៉ះពាល់ប្រជាពលរដ្ឋយ៉ាងហោចណាស់ក៏មួយលាននាក់ដែរ ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Reuters News ។

មន្ត្រីឧតុនិយមឥណ្ឌាបានឲ្យដឹងថា ខ្យល់ព្យុះស៊ីក្លូន Fani នេះ នឹងបោកបក់ក្នុងល្បឿនក្នុងរង្វង់២០០គីឡូម៉ែត្រ ស្មើនឹង១២៤ម៉ាយ ក្នុងមួយម៉ោង ដោយនាំយកទាំងទឹកភ្លៀងជាច្រើនមេទៅចាក់ស្រោចនៅតំបន់រងគ្រោះផងដែរ ។

ក្រុមអាជ្ញាធរឥណ្ឌាបានសាងសង់ជំរំប្រមាណជាង៩០០កន្លែង ដោយមានការត្រៀមបម្រុងទាំងស្បៀងអាហារ និងថ្នាំសង្កូវផងដែរ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិនេះ ៕