ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន ២០០ នាក់ស្ម័ក្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

តាកែវ៖ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន និងសកម្មជនផ្សេងៗទៀតចំនួន ២០០​ នាក់​​ បានស្ម័ក្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជា ជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅ​​ថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលធ្វើឡើងនៅមន្ទីបក្សស្រុកត្រាំកក់ ខេត្តតាកែវ។


ពិធីទទួលសមាជិកថ្មីនេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត លី សាម៉េត (គ្រូមា) ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ព្រមទាំងមន្រ្តីសំខាន់ៗជា ច្រើនរូបទៀតបានចូលរួមក្នុងពិធីសំណេះសំណាលនេះផងដែរ។


ឯកឧត្តមបណ្ឌិត លី សាម៉េត (គ្រូមា) បានមានប្រសាសន៍ថា ការវិលត្រឡប់របស់មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀននេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន សូម អបអរសាទរ ចំពោះកូនក្មួយទាំងអស់ ដែលមើលឃើញពីស្នាដៃនិងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រជាជននិងប្រទេសជាតិមានសុខសន្តិភាពដល់សព្វថ្ងៃនេះ។


លោកគ្រូមា បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ល្អរបស់ឯកឧត្តមអភិបាលខេត្តតាកែវ កន្លងមកបានធ្វើឲ្យបងប្អូននៅខេត្តតាកែវយល់ដឹងកាន់តែច្បាស់ពីគណបក្សប្រជាជនកម្ពុជា ហើយការសម្រេចចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បានសបញ្ជាក់ពីទឹកចិត្តល្អប្រពៃរបស់បងប្អូនមកលើសម្តេចតេជោ ប្រធានគណបក្សប្រជាជន។


លើសពីនេះលោកគ្រូមា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ពិតជាអ្នកមានបុណ្យពិតប្រាកដ និងជាទេវតាចាប់ជាតិមកសង្រ្គោះប្រជាជនកម្ពុជាចេញពីមាត់ជ្រោះមរណៈ ដែលពួក ប៉ុល ពត បានកាប់សម្លាប់ ហើយជារឿងពិត ក្នុងប្រវត្តិសាស្រ្តកម្ពុជា ហើយយើងទាំងអស់គ្នាមានសំណាងដែលមានមេដឹកនាំដូចសម្តេចតេជោ ហ៊ុន សែន។


លោកគ្រូមា លី សាម៉េត បានបញ្ជាក់ទៀតថា ចប់ហើយ អ្នកនយោបាយក្បត់ជាតិ៣ជំនាន់សម រង្ស៊ី គឺ ជាបុគ្គលថោកទាបបំផុត ប្រឌិតរឿងគ្រប់បែបយ៉ាង ដែលហ៊ានប្រឌិតរឿងលើគ្រួសារសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៀត តើបើជាគ្រួសារបងប្អូនវិញតើអាចទទួលយកបានទេ ចំពោះទង្វើរបស់ អ្នកនយោបាយក្បត់ជាតិ សម រង្ស៊ី នេះ ដែលហ៊ានធ្វើនយោបាយ ដូចសត្វតេរច្ឆានទៅទៀត។


កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឲ្យថ្នាក់ដឹកនាំ និងសមាជិករបស់គណបក្សភ្លើងទៀន ឆាប់ចាកចេញពីបក្សមួយនេះ ដែលពាក់ព័ន្ធជាមួយជនក្បត់ជាតិ ទៅជ្រកកោនជាមួយគណបក្សផ្សេង ឬទៅចុះចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ខណៈបក្សភ្លើងទៀនអាចនឹងត្រូវរំលាយចោល។


សម្ដេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសថា មិនអាចឲ្យនរណាបំពានព្រះមហាក្សត្របានទេ ហើយសម្ដេចមាន សិទ្ធិសម្រាប់ចោទជាសំណួរ ទៅអ្នកមានការសង្ស័យទាក់ទង និងការបង្កើតភេរវកម្មចលាចល ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។