ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ត្រី​ជាអាជីវករ​វ័យក្មេងម្នាក់​ ត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹងការចេញសែក​ស្អុយ​ចំនួន៣០ ​ម៉ឺនដុល្លា​អា​មេ​រិ​ក

ភ្នំពេញ ៖ ស្ត្រី​អាជីវករ​វ័យក្មេងម្នាក់ កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៣ ត្រូវបានចៅក្រម ស៊ើបសួរ នៃ តុលាការរាជធានីភ្នំពេញបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ។

ការបឃុំខ្លួនបន្ទាប់ពី នាងត្រូវបានចាប់ឃាត់ខ្លួន និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពីបទ: មិន​បំពេញ​កា តព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​ (​សែក​ស្អុយ​)​ តាមរយៈការចេញ១​សន្លឹក មានតម្លៃ ចំនួន​៣០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែ កញ្ញា ឆ្នាំ ២០២២។

យោងតាមដីការបស់តុលាការ បានឲ្យដឹងថា ស្រ្តីសង្ស័យរូបនេះមានឈ្មោះ សិទ្ធិគុណ សក្តិ​និ​តា អាយុ​២៧​ឆ្នាំ មុខរបរ​អ្នក​លក់ដូរ ស្នាក់​នៅ​បុរី​ភិ​ភព​ថ្មី ចំការ​ដូង​១ ផ្ទះ​លេខ​៧៩ E០ និង​E១ ផ្លូវ​លេខ​៧ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ឈ្មោះ សិទ្ធិគុណ សក្តិ​និ​តា ត្រូវបានសមត្តកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ច្រឹង ខ្មៅ ជា ព្រះរាជអាជ្ញា អម អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​​តាមពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ៕

ដោយ ទេព ច័ន្ទ