ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធ សម្លាប់កូនប្រសារប្រុស ពីព្រោះខឹងមានទំនាក់ទំនងស្នេហានឹងប្រពន្ធ

ខេត្តបន្ទាយមានជ័យ៖ បុរសត្រូវចោទម្នាក់ កាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបន្ទាយមានជ័យ បានបង្គាប់ឲ្យឃុំខ្លួន និង បញ្ជូនគាត់ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន  ដើម្បីរង់ចាំ ការធ្វើសវនាការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ ហិង្សាដោយចេតនា ដោយធ្វើសកម្មភាព ទាញពូថៅកាប់ទៅលើជនរងគ្រោះត្រូវជាកូនប្រសាប្រុស បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័មបំផុត ដោយសារតែគាត់

ប្រចណ្ឌប្រពន្ធ និងកូនប្រសារ ប្រព្រឹត្ត កាលពីថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣​ ​នៅ​ភូមិ​អូរ​រំដួល ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ បន្ទាយមានជ័យ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ ចៅក្រម​ស៊ើបសួរ​សសាលាដំបូងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ ឌី​ម ភាក់ អាយុ​៥៣​ឆ្នាំ (ត្រូវជា​ឪពុកក្មេក​) ។ ចំណែក​ជន​រង​គ្រោះ​ មានឈ្មោះ សាន ភា​រ៉ូ​ត អាយុ​៣២​ឆ្នាំ​ ( ត្រូវជាកូនប្រសា ) ។

អ្នកទាំងពីរនាក់ មានទីលំនៅភូមិ​អូរ​រំដួល ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ បន្ទាយមានជ័យ។

ជនត្រូវចោទ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ” ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណៈភាពរបស់ជនរងគ្រោះ  ”  តាមបញ្ញត្តិមាត្រា ២២៤ នៃ ក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទ ត្រូវបានសមត្ត​កិច្ច​គ​របាល​ កាលពីថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣​ ​នៅ​ភូមិ​អូរ​រំដួល ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ បន្ទាយមានជ័យ៕

ដោយ ទេព ច័ន្ទ