ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការលក់បន្លែខ្មែរ នៅមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាទិវាថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ

ភ្នំពេញ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំដាក់លក់ផលិតផលខ្មែរ អបអរថ្ងៃ១៤ កុម្ភៈ ដែលត្រូវបានគេស្គាល់ជាទូទៅថាជាថ្ងៃទិវានៃក្តីស្រលាញ់។

ក្នុងឱកាសនេះ ផលិតផលខ្មែរជាច្រើនមុខកំពុងដាក់តាំងលក់ពិសេសបន្លែសុវត្ថិភាព អង្ករបាយឆ្ងាញ់ និងស្រាផ្លែឈើរសជាតិស្រទន់ ដែលបានវេចខ្ចប់យ៉ាងស្អាតសម្រាប់ជាកាដូថ្ងៃដ៏ពិសេសនេះ ដោយមានស្តង់ជាច្រើន ដូចជាសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមាសបៃតងជាដើម។

ម្ចាស់ស្តង់មួយកន្លែងដែលកំពុងដាក់លក់បានលើកឡើងថា “ថ្ងៃនេះជាថ្ងៃនៃក្តីស្រលាញ់ យើងបានយកផលិតផលសុវត្ថិភាពមកដាក់លក់ចែកជូនបងប្អូនអ្នកទទួលទានដើម្បីសុខភាពល្អ គឺយើងធ្វើការផ្សារភ្ជាប់ក្តីស្រលាញ់ និងសុខភាព” “ស្រលាញ់គ្រួសារ ពិសាអាហារសុវត្ថិភាព”។

ផលិតផលដែលតាំងលក់គឺផលិតផលស្រស់មានប្រមាណជាង ២០មុខ ហើយរបស់កែច្នៃមានប្រមាណជិត ២០មុខ ដែលជាផលិតផលសុវត្ថិភាព ល្អសម្រាប់សុខភាព ដោយមិនមានសារធាតុគីមីឡើយ។

សម្រាប់អតិថិជនវិញ បានបង្ហាញពីអារម្មណ៍រំភើបរីករាយដែលក្រសួងផ្តើមរៀបចំឱ្យមានការតាំងលក់បន្លែសុវត្ថិភាពនៅទីនេះ “ខ្ញុំមកទិញបន្លែ គឺដោយ 0សារខ្ញុំស្រលាញ់បន្លែ និងស្រលាញ់អ្នកដែលខ្ញុំទិញបន្លែទៅឱ្យ”៕