ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រូបិយប័ណ្ណធ្វើពីមាសអាចប្រើជំនួសប្រាក់ដុល្លារអាមេរិកនៅពេលខាងមុខ

ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី និងចិន បានទិញមាសទុកច្រើនជាងគេលំដាប់ពិភពលោក ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់ត្រីមាស ទីមួយនៃឆ្នាំ២០១៩នេះ ក្នុងគោលដៅឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក និងប្រើប្រាស់រូបិយប័ណ្ណធ្វើពីមាសជំនួសវិញ ។

ក្នុងរយៈពេលមួយត្រីមាសនៅឆ្នាំ២០១៩នេះ ចាប់ពីខែមករាដល់មីនា ធនាគារជាតិរស្ស៊ី បានទិញមាសទុកប្រមាណ១៤៥.៥តោន គឺកើនឡើង៦៨%ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ ។

គិតត្រឹមឆ្នាំ២០១៩នេះ ធនាគារជាតិរុស្ស៊ីបានទិញមាសទុកប្រមាណ២១៦៨.៣តោន ហើយប្រទេសចិនជាប់លំដាប់ថ្នាក់លេខពីរនៅលើពិភពលោកបន្ទាប់ពីរុស្ស៊ី បានទិញមាស ទុកច្រើនជាងគេក្នុងគោលដៅឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដូចរុស្ស៊ីដែរ ៕