យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Channel NewsAsia បានឲ្យដឹងថា ប្រទេសស្រីលង្កា បានខាតបង់ទឹកប្រាក់អស់ប្រមាណជាង៤.៤ពាន់លាន ដុល្លារអាមេរិក ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ក្រោយពីមានការវាយប្រហារភេរវកម្ម ។
ប្រភពដដែលបានបន្តថា ស្រីលង្កាទទួលបានប្រាក់ចំណូលប្រមាណ៥%នៃផលិតផល ក្នុងស្រុកសរុប (GDP) ពីវិស័យទេសចរណ៍ ប៉ុន្តែក្រោយពីមានការវាយប្រហារភេរវកម្ម អ្នកទេសចរណ៍បរទេសស្ទើរតែទាំងអស់ បានលុបចោលដំណើរកម្សាន្តរបស់ខ្លួនទៅកាន់ ប្រទេសនេះ ។
សូមរំលឹកថា កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩នេះ ក្រុមរដ្ឋអ៊ីស្លាម ISIS បានវាយប្រហារភេរវកម្មចំនួន៨លើកលើព្រះវិហារសាសនាគ្រិស្ត និងសណ្ឋាគារប្រណិតៗ នៅប្រទេសស្រីលង្កា បណ្តាលឲ្យមនុស្សចំនួន២៥៣នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណជាង៥០០នាក់ផ្សេងទៀតបានរងរបួស ៕