ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា វត្តមាននាវាដឹកយន្តហោះចម្បាំង USS Abrahm Lincoln និងក្រុមនាវាប្រយុទ្ធរបស់ខ្លួន Strike Group នៅតំបន់មជ្ឈិមបូព៌ា គឺជាសារព្រមានដល់ប្រទេសអ៊ីរ៉ង់ ។
សារព្រមានអ៊ីរ៉ង់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ដោយមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បានបញ្ជូននាវាដឹកយន្តហោះចម្បាំង USS Abrahm Lincoln និងក្រុមនាវាប្រយុទ្ធរបស់ខ្លួន Strike Group ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីត្រៀមឆ្លើយតបទៅលើអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះវាយប្រហារលើអាមេរិក ឫលើប្រទេសជាសម្ព័ន្ធរបស់អាមេរិកនៅពេលខាងមុខ ។
លោក John Bolton បានបន្ថែមថា នាវាដឹកយន្តហោះចម្បាំង និងក្រុមនាវាប្រយុទ្ធអាមេរិក នឹងត្រូវដាក់ពង្រាយនៅតំបន់សមុទ្រមជ្ឈិមបូព៌ា ដោយមិនមានកាលកំណត់នឹងត្រូវបញ្ជូនត្រឡប់ទៅកាន់អាមេរិកវិញទេ ៕