ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់ទៀត ដើម្បីព្រមានកិច្ចប្រជុំ​រវាងកូរ៉េខាងត្បូងនិង​​ជប៉ុននៅទីក្រុងតូក្យូ

តូក្យូ៖ ក្រសួងការពារជាតិជប៉ុន បាននិយាយថា កូរ៉េខាងជើង នៅថ្ងៃនេះ បានបាញ់មីស៊ីលមួយគ្រាប់ទៀត ចេញពីឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសកូ រ៉េខាងជើង ហើយត្រូវបានគេរំពឹងថា នឹងបាញ់ចូលទៅក្នុងសមុទ្រប្រហែលចម្ងាយ៥៥០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងកើត នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។

មន្ត្រីយោធាកូរ៉េខាងត្បូង មិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីការបាញ់បង្ហោះនោះទេ ចំណែករដ្ឋភិបាលក្រុង​ព្យុងយ៉ាង​ ក៏មិន​ទាន់​ចេញ​ការ​អធិប្បាយ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ដែរ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង បាននិផ្សាយថា ការបាញ់បង្ហោះកាលពីថ្ងៃអង្គារ គឺជាមីស៊ីលផ្លោងយុទ្ធសាស្ត្រចំនួនពីរគ្រាប់ ដែលត្រូវបានបាញ់ចេញពីតំបន់ខាងត្បូង ហើយបានធ្លាក់ចំលើគោលដៅនៅលើកោះមួយ មានចម្ងាយ៦១១. ៤គីឡូម៉ែត្រ ពីទីក្រុងព្យុងយ៉ាង។

ចំណែកការបាញ់សាកល្បង កាលពីថ្ងៃអាទិត្យ ពាក់ព័ន្ធនឹងការបាញ់មីស៊ីលគ្រុស ចំនួនពីរលើកចេញពីនាវាមុជទឹក នៅឈូងសមុទ្រ បានធ្លាក់ចំគោលដៅនៅសមុទ្រខាងកើត ដែលត្រូវបានគេស្គាល់ថា ជាសមុទ្រជប៉ុន ដែលមានចម្ងាយ១ ៥០០គីឡូម៉ែត្រ ពីទីក្រុងតូក្យូ។

រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង ​បាន​និយាយ​ថា ការ​បាញ់​មីស៊ីលចេញពីនាវា​មុជ​ទឹកលើក​នេះ​ ក្នុង​គោល​បំណ ង​ជា​ពិសេស​ ដើម្បីជា​ការ​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​ល្បែង​សង្គ្រាម​រវាង​អាមេរិក ​និង​កូរ៉េ​ខាង​ត្បូង ​ដែល​បាន​ចាប់​ផ្តើមធ្វើសមយុទ្ធរួមគ្នា ​កាល​ពី​ថ្ងៃ​ចន្ទ។

ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូប ស៊ុកយើល (Yoon Suk Yeol) បានរៀបចំធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) ដែលគេរំពឹងថានឹងពិភាក្សាអំពីភាពជាដៃគូផ្នែកសន្តិសុខជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងរួមគ្នាប្រឆាំងចំពោះការគំរាមកំហែងពីកូរ៉េខាងជើង និងពីមហាយក្សចិន។

ទោះយ៉ាងណាក៏ដោយ សម្ព័ន្ធភាពនឹងត្រូវតែជម្នះនូវរបួសប្រវត្តិសាស្ត្រមួយចំនួន ព្រោះថា កូរ៉េទាំងពីរមិនបានទទួលការលើកលែងទោស ឬបំភ្លេចចោលនូវការគ្រប់គ្រងរបស់ជប៉ុនជាច្រើនទសវត្សរ៍កន្លងម កហើយ នៅពេលជប៉ុនបានកាន់កាប់ឧបទ្វីបនេះ នៅឆ្នាំ១៩០៥ ហើយបានបញ្ចូលកូរ៉េទាំងពីរជាប្រទេសតែមួយ ក្នុងឆ្នាំ១៩១០ ប៉ុន្តែបានបែកបាក់គ្នាទៅវិញ ក្រោយជប៉ុនចុះចាញ់សង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៥។

រដ្ឋាភិបាលជប៉ុន ដែលកើតចេញពីការកាន់កាប់របស់សហរដ្ឋអាមេរិក ក៏បានអនុម័តគោលនយោ បាយរក្សាត្រឹមតែកម្រិតកងកម្លាំងស្វ័យការពារសម្រាប់ជប៉ុន ដែលទីក្រុងតូក្យូ បានលុប ចោលកិច្ចព្រមព្រៀងនេញ កាលពីខែធ្នូ ឆ្នាំ២០២២ តាមការជំរុញរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងគោល បំណងកសាងកម្លាំងទ័ពសម្រាប់ទប់ទល់ឥទ្ធិពលរបស់ចិន។
ប៉ុន្មានថ្ងៃកន្លងថ្មីៗនេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានសាកល្បងអាវុធមីស៊ីល រួមទាំងអាវុធបាញ់ចេញពីនាវាមុជទឹក និងមីស៊ីលផ្លោងរយៈចម្ងាយខ្លី។

កូរ៉េ​ខាងជើង​បាន​បាញ់​​មីស៊ីល​ច្រើនជាងកាលពី​ឆ្នាំ ២០២២ ក្នុងប្រឹងធ្វើ​ទំនើបកម្ម​ផ្នែកសព្វាវុធ​របស់ខ្លួន​ ដោយបង្កើនការព្រួយបារម្ភកាន់តែខ្លាំងអំពីសន្តិសុខក្នុងតំបន់។

មន្ត្រីយោធាកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងដល់ប្រទេស កូរ៉េខាងជើង ដោយហៅការបាញ់មីស៊ីលម្តងហើយម្តងទៀតថា ជាការញុះញង់យ៉ាងច្បាស់ក្រឡែត ដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ ហើយអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋនអាមេរិក បានរិះគន់ការបាញ់បង្ហោះនេះថា ជាការរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើន៕