ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បិទទីតាំងប្រមូលនិងចែកចាយទីតាំងសត្វឃាតមិនបាន ប៉ុន្មានផង លោកស្រី ឡុង ចាន់ណារី នៅបន្តលក់ទាំងគ្មានច្បាប់

កណ្តាល ៖ បន្ទាប់ពីចុះបិទទាំងតាំងខុសច្បាប់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម តាន់ ផាន៉ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងអបដោយ លោក ខា ដែនណា ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកណ្តាល ព្រមតាំងមន្រ្តីជំនាញ មិនបាន ប៉ុន្មានផង ស្រាប់តែ ប៉ុន្មានថ្ងៃនេះ លោកស្រី ឡុង ចាន់ណារី នៅតែបន្តលក់ទាំងអត់ច្បាប់នៅទីតាំងថ្មី ស្ថិតនៅក្រោយផ្សារព្រែកអញ្ចាញវិញម្តង។
សេចក្តីរាយករណ៍ពីពលរដ្ឋនៅភូមិនព្រែកតាបែន បានប្រាប់សារព័ត៌មានដេលីខ្មែរនៅថ្ងៃទី៣ខែមេសានេះថា លោកស្រី ឡុង ចាន់ណារី ម្ចាស់ ដែលធ្លាប់ ចែកចាយសត្វបក្សី នៅភូមិព្រែកតាបែន ថ្វីបើផ្ទះវីឡាលោកស្រី បានបិទទ្វារឈប់លក់និងធ្វើពិឃាតក៏ពិតមែន ហើយឥឡូវបានកំពុងឈជើង ធ្វើសកម្មភាពទាំងបំពានច្បាប់ដដែល ដោយមិនគោរពច្បាប់នោះទេ។
ប្រជាពលរដ្ឋ នៅភូមិព្រែក តាបែន បានបញ្ជាក់ទៀតថា” ហេតុអ្វីម្ចាស់អាជីវកម្មមួយនេះបិទហើយ ទៅជួលទីតាំងថ្មី ដែលពុំមានច្បាប់អនុញ្ញាតិឲ្យបើកអាជីវកម្ម ដោយហ៊ានធ្វើសកម្មភាពលូចលាក់ដូច្នោះ ហើយសូមស្នើឲ្យ អគ្គនាយកដ្ឋានសុខភាពសត្វ អាជ្ញាធរស្រុក ព្រមទាំង មន្ទីរកសិកម្ម ខេត្តនិង មេត្តាចាត់វិធានការទៅតាមផ្លូវច្បាប់ផង ព្រោះជាទង្វើខុសច្បាប់ទាំងស្រុង”។
កន្លងទៅថ្មីៗ ទីតាំងសត្វឃាត និងចែកចាយសត្វបក្សី របស់ លោកស្រី ឡុង ចាន់ណារី ធ្លាប់ត្រូវបានបិទម្តងហើយ នៅផ្ទះវីឡាដ៏ស្គឹមស្គៃមួយ ហើយដោយមានការបញ្ជារផ្ទាល់ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា ដោយសារតែទីតាំងនេះ រកស៊ីទាំងបំពានច្បាប់ នឹងបាធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នករស់នៅជុំវិញទីតាំងនោះយ៉ាងខ្លាំង។
ចំណែកទីតាំងជួលថ្មីនេះ ជាកន្លែង ចែកចាយរបស់ ឈ្មោះ ឡុង ចាន់ណារី ត្រូវបានអ្នកភូមិព្រែកតាបែន បញ្ជាក់ថា គឺ ពុំមានច្បាប់អនុញ្ញាតិអាជីវកម្មនៅ ឡើយ និងម្ចាស់ទីតាំងនោះមិនស្តាប់ការណែនាំពី មន្រ្តីជំនាញនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនោះទេ ដោយធ្វើសកម្មភាពទាំងបំពានច្បាប់ ថែមទៀតផង។
ពលរដ្ឋនៅទីនោះបានសំណូមពរយ៉ាងទទូច គោរពស្នោះសុំ ឲ្យថ្នាក់ដឹកនាំ ក្រសួងកសិកម្ម និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឯកឧត្តម តាន់ ផាន់ណា ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ មេត្តា ចាត់វិធានការតាមផ្លូវច្បាប់លើទីតាំង ចែក ចាយថ្មី នេះផង។