សាររំលែកមរណទុក្ខរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនឯកឧត្តមបណ្ឌិត គឹម សន្តិភាព ប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្តាល ចំពោះដំណឹងដ៏សែនក្រៀមក្រំនៃការបាត់បង់ លោក គឹម សួងមុនី ដែលត្រូវជាបងប្រុសបង្កើត។
ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ឌួងវិញ្ញាណក្ខន្ធ លោក គឹម សួងមុនី សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

