ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួង មហាផ្ទៃ និងកោះហៅលោកស្រី ស៊ឹម សុខុន អនុប្រធានពន្ធនាគារខេត្តបាត់ដំបង មកសាកសួររឿងយកលុយពីប្រជាពលរដ្ឋជាង ៩ម៉ឺនដុល្លារ

 ភ្នំពេញោ៖អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួង មហាផ្ទៃ និងកោះហៅលោកស្រី ស៊ឹម សុខុន អនុប្រធានពន្ធនាគារខេត្តបាត់ដំបង មកសាកសួររឿងយកលុយពីប្រជាពលរដ្ឋជាង ៩ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ បន្ទាប់ពីផ្ទុះរឿងអាស្រូវពេញបណ្តាញសង្គម។
ការគ្រោងនឹងកោះហៅមកសាកសួរនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋប្តឹងទៅសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយអន្តរាគមន៍និងរកយុត្តិធម៌។
លោកស្រី ស៊ឹម សុខុន អនុប្រធានពន្ធនាគារខេត្តបាត់ដំបង អាចប្រឈមមុខនឹងច្បាប់បើរកឃើញដូចការចោទប្រកាន់មែននោះ។ ទាក់ទងករណីនេះ លោកស្រីឧត្តមសេីយ៍ត្រី ស៊ឹម សុខុន មន្ដ្រីពន្ធនាគារខេត្តបាត់ដំបង មិនអាចសុំការអត្ថាធិប្បាយបានទេ។ ចំណែកលោកឆែក សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃមិនអាចសុំការអត្ថាធិប្បាយបានទេ ៕