ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផលិតករខ្មែរជំរុញឲ្យមានការគាំទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស

ភ្នំពេញ៖ អ្នកស្រី យន្ត ផល្លី ម្ចាស់សហគ្រាសសិប្បកម្មគំនិតថ្មីបានឲ្យដឹងថា បច្ចុប្បន្ន នេះផលិតផលរបស់សហគ្រាសសិប្បកម្មគំនិតថ្មីបានកែច្នៃលក់នៅលើទីផ្សារមិនតិចជាង២០មុខនោះ ទេ ។ប៉ុន្តែប្រជាជនខ្មែរនៅតែនិយមគាំទ្រផលិតផលនាំចូលពីបរទេសជាងផលិតផលក្នុងស្រុកហើយបញ្ហានេះនៅតែជាឧបសគ្គនៅឡើយរបស់ផលិតករនៅកម្ពុជា។

អ្នកស្រីបានបន្តទៀតថា ការផ្តួចផ្តើមនូវគំនិតកែច្នៃផលិតផលចេញពីផ្លែចេក ដោយសារតែចង់ជួយកសិករដែលផលិតបានហើយមិនមានទីផ្សារទើបប្រមូលទិញយកមកកែច្នៃដើម្បីឲ្យមានតម្លៃបន្ថែមជួយដល់ពួកគាត់។

ប៉ុន្តែការគាំទ្រផលិតផលក្នុងស្រុកពីប្រជាពលរដ្ឋខ្មែរនៅមានកម្រិត តែសម្រាប់អ្នកស្រីនៅតែពុះពារកែច្នៃផលិតផលក្នុងស្រុក លក់នៅលើទីផ្សារ  ហើយនៅតែបន្តជួយទិញពីកសិករបន្តទៀតយកមកកែច្នៃ។

អ្នកស្រី យន្ត ផល្លី បានបន្ថែមទៀតថា តាមផែនការអ្នកស្រីនឹងពង្រីកទៅជាសហគ្រាសធំនៅពេលខាងមុខ ប៉ុន្តែទន្ទឹមនោះស្នើឲ្យស្ថាប័នជំនាញគួរតែជួយស្វែងរកទីផ្សារបន្ថែមទៀតដល់ផលិតករក្នុងស្រុក។

លោក ជាង បូរ៉ា អគ្គនាយកក្រុមហ៊ុនរ៉ាគឹមឡុងផលិតម្រុំធម្មជាតិបានថ្លែងថា អ្នកផលិតទាំងអស់ត្រូវតែផលិតឲ្យមានគុណភាព ស្តង់ដារ និងការវេចខ្ចប់ឲ្យបានល្អ ទើបអាចប្រកូតប្រជែងជាមួយ តំបន់អាស៊ានបាន។

លោកបានបន្ថែមទៀថា ផលិតផលក្នុងស្រុកត្រូវចាប់ផ្តើមពីសង្វាក់ផលិតកម្មផលិតតែម្តងរហូតដល់បានចេញជាផលិតផលសម្រេចនាំចេញទៅទីផ្សារក្នុងស្រុក និងនាំចេញក្រៅប្រទស ហើយការវេចខ្ចប់ត្រូវមានគុណភាពនិងអនាម័យហើយមានការទទួលស្គាល់ស្តង់ដារអនាម័យទៀតផង៕