ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការខេត្ត​បាត់​ដំបង កោះហៅ​សកម្មជន​​អតីតគណបក្ស​សង្គ្រោះ​ជាតិ ២៦ នាក់ ​មកសាកសួរ​នៅថ្ងៃទី៨ ខែឧសភានេះ 

​ដីកា​កោះហៅ ដាច់ដោយឡែក​ពីគ្នា​ទាំងនោះ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង ខេត្តបាត់ដំបង បាន​តម្រូវ​ឲ្យ​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ឆ្លើយបំភ្លឺ​នៅ​តុលាការ ពី​ដំណើររឿង ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ នោះ​គឺ​តុលាការ​កំពូល បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ និង​បានសម្រេច ហាមឃាត់​មិន​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ ក្នុង​រយៈពេល ៥​ឆ្នាំ​។​

​គួរ​រំ​ឮ​កថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូលបានប្រកាស​សាលដីកា​សម្រេច​រំលាយចោល គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​មិន​ឲ្យ​មន្ត្រី​របស់​គណបក្ស​នេះ ចំនួន ១១៨​នាក់ មិនឲ្យធ្វើ​នយោបាយ​រយៈពេល ០៥​ឆ្នាំ តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​។​

​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្តបាត់ដំបង ដែល​តុលា​ការកោះហៅ​ទៅ​សាកសួរ នាពេលនេះ គឺជា​អតីត​ចៅសង្កាត់ មេឃុំ អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​។ អ្នក​ទាំងនេះ ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចាត់ទុកថា ជា​ក្រុមប្រឆាំង​ក្រៅច្បាប់ ដែលមាន​តួនាទី និង​មាន​សកម្មភាព​សកម្ម នៅក្នុង​មូលដ្ឋាន៕