by pheap
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ជៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្ន លើកំណាត់មហាវិថីព្រះមុន្នីវង្ស (ចាប់ពីរង្វង់មូលគួចកាណុង រហូតដល់ដល់ស្តុប BKC និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ដោយមិនអនុញ្ញាត ឲ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៥ព្រឹក រហូតដល់បញ្ចប់កម្មវិធី ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ដលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាលម៉ែត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៕