ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទំនិញបង់ពន្ធ និងបង់ពន្ធមិនគ្រប់ ហូរចូលតាមច្រករបៀងអូរបីជាន់ បានដោយរលូន​?

 

បន្ទាយមានជ័យ៖ ប្រភពពីក្រុមឈ្មួញបានឲ្យដឹងថា ច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងដំណើរការ បទល្មើស ចេញចូលទំនិញគ្រប់ប្រភេទយ៉ាងសេរីខណៈពេលដែល លោក វរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀង អូរបីជាន់ មិនមានចំណាត់ការឬមួយលោកមិនទាន់ដឹងទើបមិនទាន់មានចំណាត់ការ។

តាមប្រភពដដែលបានឲ្យដឹងថា ទំនិញទាំងនោះ ដឹកជញ្ជូន តាម រថយន្ត តូច ៗ, រ៉ី ម៉ក សណ្តោង , រ៉ឺ ម៉កម៉ូតូកង់បី និង គោយន្ត កែច្នៃ ជាដើម ដោយ ក្នុង មួយ ថ្ងៃ ៗ ជា ច្រើន គ្រឿង ឆ្ពោះទៅ កាន់ គោលដៅ ផ្សេង ៗដើម្បីចែកចាយទៅតាមទីផ្សារលក់បន្ត ។

ប្រភព ពីរអ្នកដឹកទំនិញបានឲដឹងថា ទំនិញ ទាំងនោះ ភាគច្រើន ចេញតាម ច្រករបៀង អូរបីជាន់ ក្នុងស្រុក អូរជ្រៅ និងច្រកមួយចំនួនទៀត តាមបន្ទាត់ព្រំដែន ហើយយានយន្ត ដឹកទំនិញ ទាំងនេះឆ្លងកាត់បារ៉ាស់ ត្រួតពិនិត្យ របស់ ក្រុម យោធាតាម ចំណុច ភូមិសាស្ត្រច្រកអូបីជាន់ ចូលទៅ តំតំបន់ស ដើម្បីដឹកទំនិញដែល ខាងឈ្មួញថៃ ដឹកជញ្ជូនមកឲ្យ ផងដែរ។

សកម្មភាពដឹកទំនិញ យ៉ាងគគ្រឹកគគ្រេងបែបនេះមហាជនមានការសង្ស័យថាទំនងមានការបើកដៃពីសំណាក់លោកវរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀង អូរបីជាន់ មើលទៅបានជាបណ្ដោយឲ្យទំនិញទាំងអស់នេះចេញតាមច្រករបៀងបានហើយមិនដឹងថាទំនិញទាំងអស់នេះខូចគុណភាពឬយ៉ាងណានោះទេយកមកលក់នៅលើទីផ្សារដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវបើនៅតែបណ្ដោយបែបនេះ ប្រជាពលរដ្ឋនិងប្រឈមមុខកើតជំងឺផ្សេងៗជាពុំខាន? ។

មហាជនបានសំណូមពរឲ្យ មន្ត្រីជំនាញ ចុះពិនិត្យមើល និងទប់ស្កាត់ រាល់បទល្មើសឆ្លងដែន តាមច្រករបៀងព្រំដែនកម្ពុជា-ថៃ ផង. ដើម្បីពង្រឹង សន្តិសុខ ទំនិញគេចពន្ធ គ្រឿងញៀន ការរត់ពន្ធមនុស្សបទល្មើសផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

មហាជននៅតែងឿងឆ្ងល់ថា បើទំនិញត្រូវច្បាប់ហេតុអីមិនទៅចេញតាមច្រកទ្វារអន្តរជាតិបង់ពន្ធចូលរដ្ឋស្របច្បាប់ទៅ ហេតុអី្វបានជាដឹកទំនិញចេញតាមច្រករបៀង៕