ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ចូ បៃដិន ថា៖ភាពតានតឹង រវាងសហរដ្ឋអាមេរិក និងចិន នឹងរលាយក្នុងពេលឆាប់ៗនេះ

តូក្យូ ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា លោកជឿជាក់ថា ភាពតានតឹងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងចិន នឹង “រលាយក្នុងពេលឆាប់ៗនេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ។

នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ៊ីរ៉ូស៊ីម៉ា លោក បៃដិន បានសម្តែងការខកចិត្ត ដែលឧប្បត្តិហេតុប៉េងប៉ោង ចារកម្មចិន កាលពីដើមឆ្នាំនេះ បានធ្វើឱ្យខូចសន្ទុះ ក្នុងការសម្របសម្រួលទំនាក់ទំនង រវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ។

លោកបានលើកឡើងថា កិច្ចព្រមព្រៀង ពីមុនជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ស្តីពីសារៈសំខាន់ នៃការអនុវត្តខ្សែទូរស័ព្ទ បន្ទាន់យោធាបានផ្ទុះឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីមានជម្លោះបាឡុង ខណៈភាពតានតឹងកើនឡើង ។

លោក បៃដិន បាននិយាយមុនពេលចាកចេញពីទីក្រុងរបស់ជប៉ុន ជាកន្លែងដែលលោកបានចូលរួមកិច្ចប្រជុំកំពូល ក្រុមប្រទេសទាំង៧ និងបានជួបពិភាក្សា ជាមួយមេដឹកនាំជាច្រើន រួមទាំងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ថា “ខ្ញុំគិតថា អ្នកនឹងឃើញវាចាប់ផ្តើម រលាយក្នុងពេលឆាប់ៗនេះ” ។

នៅដើមខែកុម្ភៈ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken បានពន្យារពេល ដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់លោក ទៅកាន់ទីក្រុងប៉េកាំងភ្លាមៗ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានរកឃើញអ្វីដែលខ្លួនបានពិពណ៌នាថា ជាបាឡុងចារកម្មចិន ដែលកំពុងធ្វើដំណើរលើតំបន់ រសើបនៃទ្វីបអាមេរិក។

មិនមានសញ្ញាណាមួយនៃការបន្ធូរបន្ថយភាពតានតឹងនោះទេ ប៉ុន្តែទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan និងលោក វ៉ាង យី ដែលជាអ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន បានធ្វើការពិភាក្សា “ដោយស្មោះត្រង់” ជាច្រើនម៉ោងលើបញ្ហាសំខាន់ៗនៅទីក្រុងវីយែន កាលពីដើមខែនេះ៕