ភ្នំពេញ៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ។
បានដឹកនាំកិច្ចប្រជុំ ជាមួយអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងអនុប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
១. ពិនិត្យវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន ក.ប.ប.
២. របាយការណ៍សង្ខេបសំខាន់ៗ របស់ប្រធាននាយកដ្ឋាន និងសាខា ក.ប.ប. រាជធានីភ្នំពេញ
៣. បទអន្តរាគមន៍របស់ លោក អគ្គនាយករងទទួលបន្ទុក
៤. មតិបូកសរុប និងផែនការអនុវត្តបន្តរបស់ ប្រធានអង្គប្រជុំ
៥. បញ្ហាផ្សេងៗ ។





