ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើឲ្យអភិបាលខេត្តស្ទឹងត្រែងជួយរកដៃគូរឯកជនមកវិនិយោគលើវិស័យកសិកម្មឲ្យខ្លាំងក្លា និងមានសក្តានុពល

ស្ទឹងត្រែង៖ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចុះពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវារីសត្វមេគង្គលើ នៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែងនៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ។
លោករដ្ឋមន្ត្រី បានកោតសរសើរឆ្មាំទន្លេចំពោះកិច្ចខិតខំការពារសត្វផ្សោត ដែលជារតនសម្បត្តិជាតិ និងបានស្នើឱ្យបន្តយកចិត្តទុកដាក់លើការការពារ និងអភិរក្សផ្សោតឱ្យមានប្រសិទ្ធភាព ធ្វើយ៉ាងណាមិនឱ្យមានផ្សោតងាប់បន្តទៀត។
ទាក់ទងនឹងការងារនេះ គឺទាមទារឱ្យមានការសហការណ៏ចូលរួមក្នុងការកំណត់អត្តសញ្ញាណជនប្រព្រឹត្តខុស និងការផ្តល់ឧបករណ៍ល្អៗ ដូចជាទូកម៉ាស៊ីន អាវពោង ស៊ឺម៉ែល និងឧបករណ៍ទាក់ទង ដើម្បីអន្តរាគមន៍បង្ក្រាបបទល្មើសឱ្យបាន និងមានលទ្ធផលល្អ ទាំងការឆក់ និងប្រើមង ត្រូវលុបបំបាត់។
លោករដ្ឋមន្ត្រី ឌិត ទីណា បានស្នើអភិបាលខេត្តពិចារណាស្វែងរកដៃគូឯកជនមកធ្វើការវិនិយោគ ដោយសហការជាមួយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យបានល្អ ដើម្បីភាពរីកចម្រើននិងការអភិវឌ្ឍវិស័យកសិកម្មឱ្យខ្លាំងក្លា និងមានសក្តានុពល តាមរយៈការរៀបចំគោលនយោបាយប្រចាំខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្នុងការជំរុញផលិតផលសក្តានុពលក្នុងខេត្ត ដើម្បីជំរុញវិស័យកសិកម្មឱ្យរីកចម្រើន និងចូលរួមជួយដល់សង្គមជាតិ៕