ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប. និង​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ S&O. បើកវគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល»

ភ្នំពេញ៖ អគ្គនាយកដ្ឋាន ក.ប.ប. សហការ​ជាមួយ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ S&O. បានរៀបចំ វគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល» ដល់​មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០២៣
​អញ្ជេីញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានអគ្គនាយករង​ ប្រធាននាយកដ្ឋាន​ និងប្រធានសាខា អនុប្រធានសាខា ព្រមទាំង​មន្ត្រី​ស៊ើបអង្កេត នៃសាខា ក.ប.ប. តាមបណ្តារាជធានី-ខេត្តទាំង ២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
វគ្គបណ្តុះបណ្តាលប្រារព្ធឡើង ក្រោមអធិបតិភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងកញ្ញា​ ចន្ទ​ សេរីរដ្ឋា​ សហការី​ជាន់​ខ្ពស់​នៃក្រុម​ហ៊ុន​កម្មសិទ្ធិបញ្ញា​ S&O។
នេះគឺជាវេទិការ​និងជាយន្តការមួយក្នុងការផ្តល់នូវចំណេះដឹង​បន្ថែម​ជូនដល់មន្ត្រីស៊ើបអង្កេត​នៃអគ្គនាយកដ្ឋាន ក.ប.ប. អាចកំណត់​បាន​អំពីភាព​ខុសគ្នារវាងផលិតផលពិត និងផលិតផល​ក្លែងក្លាយ​ដែលផ្តល់​ការបណ្តុះបណ្តាល​ពីសំណាក់អ្នកជំនាញការមកពីក្រុមហ៊ុន S&O ដែលជាក្រុមហ៊ុន​មួយមានជំនាញច្បាស់លាស់ក្នុងការធ្វើជាភ្នាក់ងារតំណាងកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនល្បីៗជាច្រើននៅលើពិភពលោក។
វគ្គបណ្តុះបណ្តាល​នេះបាន​សបញ្ជាក់​អំពី​សារៈសំខាន់នៃការធ្វើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន នឹងស្ថាប័នអនុវត្តច្បាប់ ក្នុងការប្រយុទ្ធប្រឆាំង​នឹងផលិតផលក្លែងក្លាយក្នុងទីផ្សារ ដែលជាវិធីសាស្រ្ត​មួយអាច​កាត់បន្ថយ​នូវបញ្ហាប្រឈម និងភាពស្មុគស្មាញ​ក្នុងការស្វែងរក​បទល្មើស​របស់​មន្ត្រី​អនុវត្តច្បាប់ ព្រមទាំងធានាបានប្រសិទ្ធិភាពក្នុងអនុវត្តច្បាប់៕