ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឲ្យស្រ្តីមានផ្ទៃពោះចេញមុនម៉ោងធ្វើការយ៉ាងតិច១៥នាទី កាលណាចេញដំណាលគ្នាមានកាបញ្ជ្រៀតជាមួយអ្នកអត់មានផ្ទៃពោះវាជាការលំបាកមួយអាចប៉ះពាល់កូនក្នុងផ្ទៃ ខ្ញុំចង់ឲ្យចេញមុនម៉ោង១៥នាទី ។
សម្ដេចតេជោ ហ៊ុន សែន បានបែបនេះ ក្នុងការអញ្ជើញជួពសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រវិស័យកាត់ដេរចំនួន១៣រោងចក្រ និងក្រៅពីកាត់ដេរចំនួន៦៨។ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាកថា នេះជាការបង្កើនស្ថានភាពមួយល្អប្រសើរក្នុងការប្រជ្រៀតគ្នាអាចប៉ះពាល់អ្នកមានផ្ទៃពោះ។
សម្តេចតេជោ ក៏បានដល់សហគ្រាសរោងចក្រទាំងអស់ត្រូវធ្វើឲ្យបាន ឲ្យល្អជាងមុនទៅទៀតកាន់ប្រសើរ ។ កម្មករយើងនឹងទទួលបានផលប្រយោជន៍ជាការអភិវឌ្ឍន៍ក្រោមម្លប់សន្តិភាព ៕