ភ្នំពេញ)៖ លោក ហួន លីមីង អនុប្រធាន សមាគម សហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ ត្រូវបានព្រះមហាក្សត្រាស់ បង្គាប់ និងផ្តល់គោរមងារជា”ឧកញ៉ា” កាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។

កន្លងមក គឺជាសហស្ថាបនិក មួយរូប សមាគម សហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ហើយសមាគមនេះ បានទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ។
សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានប្រកាសជាផ្លូវការហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ដោយមានស្ថាបនិកសំខាន់ៗជិត១០រូប បានប្រមូលផ្តុំគំនិតគ្នាជាធ្លុងមួយ បង្កើតឲ្យចេញជារូបរាងឡើងក្នុងបរិបទកម្ពុជានាយុគសម័យឌីជីថល។

សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានបើកកិច្ចប្រជុំសម្រេចឲ្យដំណើរកាសមាគមជាផ្លូវការ ដែលមានការចូលរួមពីសំណាក់ស្ថាបនិកសំខាន់ៗ ដូចជា៖ លោក ហុង ឆេងឈុន, លោក ឯល រ៉ូហ្សែត, លោកឧកញ៉ា ឯល សិទ្ធីគ្រីយ៉ា, លោក កែវ ចំរុង, លោក ហួន លីមីង និង សហគ្រិនមួយចំនួនទៀត បានប្រជុំគ្នាជាច្រើនខែ ដើម្បីបញ្ចូលជាធាតុផ្សំ ស្មារតី និងគំនិតល្អៗជាមួយទិសដៅសំខាន់ៗ នៃការបង្កើតសមាគមនេះឡើងនៅកម្ពុជា។
