ភ្នំពេញ)៖ លោក ឯល រូហ្សែត អនុប្រធានសមាគម សហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ ចូលរួម អបអរសាទរ ឧកញ៉ា ហុង ឆេងឈុន ដែលត្រូវបានព្រះមហាក្សត្រាស់ បង្គាប់ និងផ្តល់គោរមងារជា”ឧកញ៉ា” កាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។


លោក ហុង ឆេងឈុន សហស្ថាបនិក និងជាប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ហើយសមាគមនេះ បានទទួលស្គាល់ជាផ្លូវការហើយពីក្រសួងមហាផ្ទៃ។

សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានប្រកាសជាផ្លូវការហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ដោយមានស្ថាបនិកសំខាន់ៗជិត១០រូប បានប្រមូលផ្តុំគំនិតគ្នាជាធ្លុងមួយ បង្កើតឲ្យចេញជារូបរាងឡើងក្នុងបរិបទកម្ពុជានាយុគសម័យឌីជីថល។

សហស្ថាបនិកសំខាន់ៗរបស់ សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍គឺ មានដូចជា៖ លោក ហុង ឆេងឈុន, លោក ឯល រ៉ូហ្សែត, លោកឧកញ៉ា ឯល សិទ្ធីគ្រីយ៉ា, លោក កែវ ចំរុង, លោក ហួន លីមីង និង សហគ្រិនមួយចំនួនទៀត បានប្រជុំគ្នាជាច្រើនខែ ដើម្បីបញ្ចូលជាធាតុផ្សំ ស្មារតី និងគំនិតល្អៗជាមួយទិសដៅ ដើម្បីឈាន ដល់ការបង្កើតសមាគមនេះឡើងនៅកម្ពុជា។
