ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានកើនឡើងកាន់តែខ្លាំង ហើយអាមេរិកបានដាក់ពង្រាយនាវាដឹកយន្តហោះចម្បាំង និងក្រុមនាវាប្រយុទ្ធ នៅតំបន់មជ្ឈិមបូព៌ា ដើម្បីត្រៀមវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលនេះបើតាមការផ្សាយរបស់ Reuters News ។
គិតត្រឹមថ្ងៃសុក្រ ទី១០ ខែឧសភានេះ នាវាដឹកយន្តហោះចម្បាំងអាមេរិក USS Abraham Lincon រួមទាំងក្រុមនាវាប្រយុទ្ធ Strike Group បានទៅដល់សមុទ្រ Suez Canal របស់ប្រទេសអេហ្ស៊ីបរយៈពេល៣ថ្ងៃហើយ ។
សហរដ្ឋអាមេរិក មិនត្រឹមតែដាក់ពង្រាយនាវាដឹកយន្តហោះចម្បាំង និងក្រុមនាវាប្រយុទ្ធនៅតំបន់មជ្ឈិមបូព៌ាទេ អាមេរិកក៏បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52 ចំនួន៤គ្រឿងនៅតំបន់នេះដែរ ៕
