ទីបំផុត កូនប្រសារ ថៅកែរោងម៉ាស៊ីន កិនស្រូវ ហាក់ សែ ដែលគេស្គាល់ថា ជា ឧកញ៉ា មានឈ្មោះល្បីល្បាញនៅខេត្តកំពង់ចាម គឺ លោក ឆាយ ចាន់ឆោម ហៅ ឆាយ វីរៈយុទ្ធ បានក្លាយជាឪពុក គេហើយចាប់ពីថ្ងៃទី១០ខែឧសភានេះទៅ ដោយសារតែប្រពន្ធលោកកំពុងតែពពោះកូនស្រីលើកដំបូង ដែលធ្វើឲ្យមហាជនកំពុងមានការភ្ញាក់ផ្អើលលើបណ្តាញសង្គមហ្វេស ប៊ុក។
នៅលើទំព័រហ្វេសប៊ុក ឆាយ វីរៈយុទ្ធ តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម សាន់ដេ បានបង្ហោះសារយ៉ាងខ្លី« មួយជីវិតរបស់ខ្ញុំ គាត់ជាកូនដំបូងរបស់ខ្ញុំ គាត់នៅក្នុងផ្ទៃ 20សប្តាហ៍ 4ថ្ងៃហើយ កូនស្រីខ្ញុំមានអាយុ៥ខែហើយ»។
តារាចម្រៀងខាងលើបន្ថែមទៀតថា អរគុណបងប្អូន ទាំងអស់គ្នាដែល តែងតែយកចិត្ត ទុកដាក់ចំពោះគ្រួសាររបស់ខ្ញុំ ជូនពរបងប្អូនប្រិយ មិត្តជួបតែសេចក្តីសុខ គ្រប់ៗក្រុម គ្រួសារ ហើយកូស្រីខ្ញុំនឹងគួរឲ្យស្រឡាញ់ណាស់។
កន្លងទៅតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ចូលរោងការជាមួយ កញ្ញា សែ ចាន់ឌី ជា ជាមួយកូនស្រី លោកឧកញ៉ា ហាក់ សែ ថៅ រោងម៉ាស៊ីនកិនស្រូវដ៏ល្បីឈ្មោះប្រចាំខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែឧសភាឆ្នាំ ២០១៧ ។
តាមពិតទៅ ភរិយាលោក ឆាយ វិរៈយុទ្ធ អ្នកនាង សែ ចាន់ឌី ជាសិក្សារៀនសូត្រ ផ្នែក សហគ្រិនភាព ដែលផ្តោតទៅលើការរកស៊ី ក៏ប៉ុន្តែអ្នកនាងក៏អាចនិពន្ធទំនុក បទ ចម្រៀងបានដែរ ដែលរហូតមកដល់ពេលនេះមានជិត១០បទហើយ កំពុងចរាចរ លើទីផ្សារ។
ក្នុងនោះដោយបទមួយ មានចំណងជើងថា «នឹកសង្សារចាស់» និងមានបទផ្សេងៗ ទៀត ដែលសុទ្ធសឹងតែ ជាបទល្បីៗដែលលោក ឆាយ វីរៈយុទ្ធ បានច្រៀងកន្លងមក។
តារាចម្រៀងឆាយ វីរៈយុទ្ធ ហៅ ឆើត ត្រូវបានគេស្គាល់ថា ជាតារាចម្រៀង ឈានមុខ ដែលមានឈ្មោះល្បីអស់ជាច្រើនឆ្នាំមកហើយ ។
តារាចម្រៀងរូបនេះ មិនធ្លាប់បានលេចធ្លាយចំណងស្នេហ៍ក្រៅឆាកណាមួយនារីណានោះទេ កាលពីគ្រាកន្លងទៅ ហើយតាមរយៈការមានផ្ទៃពោះ ភរិយាលោកពេលនេះ មហាជននិងអ្នកគាំទ្រជាច្រើនបានថ្លែងសាទរចំពោះដំណឹងដ៏រីករាយនេះផងដែរ ៕



