ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាមេរិកបង្ខំអ៊ីរ៉ង់ឲ្យចូលតុចរចា តែអ៊ីរ៉ង់មិនព្រម

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសសាជាថ្មី នៅថ្ងៃសុក្រ ទី១០ ខែឧសភានេះថា អាមេរិកនឹងមិនជ្រើសរើសយកអន្តរាគមន៍យោធាលើប្រទេសអ៊ីរ៉ង់ទេ បើមេដឹកនាំប្រទេសនេះជួបចរចាជាមួយសហរដ្ឋអាមេរិក ។

អាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងចង់ឲ្យអ៊ីរ៉ង់ជួបចរចាម្តងទៀតជាមួយអាមេរិកដើម្បីរកកិច្ចព្រមព្រៀងថ្មីដែលល្អជាងមុន ប៉ុន្តែអ៊ីរ៉ង់មិនព្រម ដោយសារអ៊ីរ៉ង់យល់ឃើញថា ជាការចរចាចាញ់ប្រៀបអាមេរិក ។

ស្របពេលជាមួយគ្នានេះដែរ អាមេរិកបានពង្រាយនាវាដឹកយន្តហោះចម្បាំង USS Abraham Lincon ក្រុមនាវាប្រយុទ្ធ Strike Group និងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52 ចំនួន៤គ្រឿងនៅតំបន់មជ្ឈិមបូព៌ា ដើម្បីបង្ខំអ៊ីរ៉ង់អោយចរចា ៕