ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ខេត្កំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥កន្លែង និងរកបានចំណូលជាមធ្យម៤០លាន ដុល្លារក្នុងមួយខែ

 

ខេត្តកំពង់ស្ពឺកំពុងមានភាពរីកច្រើនយ៉ាងខ្លាំងស្ទើរតែគ្រប់វិស័យ ជាគឺពិសេស វិស័យឧស្សាហកម្មនេះតែម្ដង។ ខណៈបច្ចុប្បន្នខេត្តនេះមានរោងចក្រ សហគ្រាសចំនួន៣៨៥កន្លែង មានកម្មករ ប្រមាណ ១៥ម៉ឺននាក់ កំពុងបម្រើការងារ និងរកបានចំណូលជាមធ្យម៤០លាន ដុល្លារក្នុងមួយខែ។

លោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្ដកំពង់ស្ពឺ  បានមានប្រសាសន៍ ថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចម្រើន ហើយប្រជាពល រដ្ឋមានជីវភាពធូរធារ តាមរយៈឱកាសការងារដែលផ្តល់ដោយអ្នកវិនិយោគ។

អភិបាលខេត្តកំពង់ស្ពឺបានបន្ថែមថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានរោងចក្រ សហគ្រាស ចំនួន ៣៨៥កន្លែង មានកម្មករជាង១៥ម៉ឺន៥ពាន់នាក់ វិស័យកាត់ដេរមានចំនួន១៩១កន្លែង មានកម្មករសរុបជាង១៤ម៉ឺន៥ពាន់នាក់និង មានចំណូលជាមធ្យម ៤០លានដុល្លារ ក្នុងមួយខែ និង៤៨១លានដុល្លារក្នុងមួយឆ្នាំ។

លោកអភិបាលខេត្តបន្តទៀតថា ផ្ដើមចេញពីការងារ និងប្រាក់ចំណូលនេះ បានធ្វើឱ្យជីវភាពរបស់បងប្អូនកម្មករ កម្មការិនីនៅក្នុងខេត្តមានភាពធូរធាសម្បូរសប្បាយ ហើយខេត្តបានក្លាយទៅជាខេត្តស៊ីវិល័យ ស្មើមុខស្មើមាត់ ថែមទាំងរីកចម្រើនផងដែរ។

ដើម្បីឱ្យប្រទេសជាតិ និងខេត្តកំពង់ស្ពឺកាន់តែមាន ការរីកចម្រើនលើគ្រប់វិស័យ សម្បូរសប្បាយរុងរឿងជាងនេះបន្តទៀត សូមបងប្អូនចូលរួមថែរ ក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងនាំគ្នាទៅបោះឆ្នោតជ្រើសរើសគណបក្សនយោបាយណា ដែលបងប្អូនគិតថាបានរួមសុខរួមទុក្ខ និងអាចដឹកនាំប្រទេសឱ្យរីកចម្រើនបន្ត ទៀតឱ្យបានគ្រប់ៗគ្នា៕