ប្រទេសចំនួនជិត៦០ប្រទេស បានបង្ហាញជំហក្នុងការគាំទ្រ និងចូលរួមឧបត្ថម្ភដល់ការកសាង ប្រទេសអ៊ុយក្រែនឡើងវិញ ។ នេះយោងតាមទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី២២ ខែមិថុនានេះ។
សូមរំលឹកថា សេចក្តីថ្លែងការណ៍របស់ លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានធ្វើឡើងនៅក្នុងសន្និសិទកាសែតមួយ ស្តីអំពីការងើបឡើងវិញនៃ ប្រទេសអ៊ុយក្រែនដែលធ្វើឡើងរយៈពេល ២ថ្ងៃក្នុងទីក្រុងឡុង ហើយក្នុងនោះប្រទេសទាំងឡាយ បានសន្យាផ្តល់ជំនួយសរុបប្រមាណជា ៤,៣ពាន់លានដុល្លាររួចមកហើយ
តាមផែនការប្រទេសអ៊ុយក្រែនកំពុងរៀបចំ ក្នុងការអនុវត្តគម្រោងកសាងសរុប ដែលមានចំនួនដល់ទៅ២១៤គម្រោងរួចមកហើយ ដោយសហការជាមួយនឹងដៃគូអន្តរជាតិ និងអង្គការនានាហើយតាមការគណនាដំបូង អ៊ុយក្រែនត្រូវការថវិកាយ៉ាងហោចណាស់ ៤១១ពាន់លានដុល្លារ ក្នុងនោះប្រមាណជា ១៤,១ពាន់លានដុល្លារ សម្រាប់ឆ្នាំនេះ៕