ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ

ពេលនេះខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ ផលិតផលរោងចក្រ ទាំងនោះសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយមោទនភាព ពីការរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាខេត្តក្រីក្រមួយ បានក្លាយទៅជាតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្មធន់ធ្ងន់ សម្រាប់ដំណើរឈានឡើង នៃសេដ្ឋកិច្ចរបស់ខេត្ត និងក្នុងក្របខណ្ឌទូទាំងប្រទេស។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានឲ្យដឹងបែបនេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ នៅព្រឹក​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលត្រូវបង្កើតការងារថ្មឺៗ យ៉ាងហោចណាស់ចំនួន ៣០ម៉ឺនកន្លែងក្នុងមួយឆ្នាំ ស្របតាមការរីកចម្រើន និងកំណើនប្រជាជនជារៀងរាល់ថ្ងៃ៕