ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានាធិបតីរុស្សី ដោះស្រាយបញ្ហា ក្រុមទាហានស៊ីឈ្នួល នៅក្នុងកិច្ចប្រជុំថ្នាក់ជាតិ

អន្តរជាតិ៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ជាតិ កាលពីថ្ងៃចន្ទបានអំពាវនាវឲ្យសមាជិក របស់ក្រុមទាហានស៊ីឈ្នួល Wagner ក្នុងការចុះហត្ថលេខា ជាមួយនឹងក្រសួងការពារជាតិ ដើម្បីបម្រើជាតិឬពួកគេអាចមានសិទ្ធ ត្រឡប់ទៅផ្ទះវិញឬទៅបេឡារូស។ នេះយោងតាមទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិ ថុនានេះ ។

ថ្លែងទៅកាន់កិច្ចប្រជុំកំពូលថ្នាក់ជាតិ កាលពីថ្ងៃម្សិលមិញលោក Putin ក៏បានលើកឡើងដែរថា ក្រុមប្រយុទ្ធភាគច្រើនរបស់ Wagner Group គឺសុទ្ធតែជាអ្នកស្នេហាជាតិ ហើយពួកគេអាចនឹងបម្រើជាតិ បានជាធម្មតាដោយមិនចាំបាច់ ហ្វឹកហាត់បន្ថែមឡើយ។

ដូច្នេះជម្រើរបស់ក្រុមទាហាន Wagner អាចមាន២ គឺទី១ពួកគេនៅតែអាចចូលធ្វើការ បម្រើជាតិជាមួយនឹងរដ្ឋាភិបាលរុស្សី ហើយទី២ពួកគេអាចមានសិទ្ធត្រឡប់ទៅ ស្រុកកំណើតឬចាកចេញទៅរស់នៅ ក្នុងប្រទេសបេឡារូសបាន

លោកប្រធានាធិបតីបានថ្លែងទៀតថា ក្រុមអ្នករៀបចំផែនការបះបោរដោយ យោធាទាំងនោះបានក្បត់ទៅនឹង ប្រទេសរបស់ខ្លួននិងមនុស្សដែលដើរតាម ពួកគេហើយសម្រាប់អ្នកណា ដែលបន្តដើរតាមក្រុមនេះ និងត្រូវបានបំពាក់អាវុធដើម្បីបះបោរនោះ នឹងត្រូវទទួលរងការបង្ក្រាបជាមិនខាន ពីសំណាក់រដ្ឋាភិបាលរុស្សី៕