កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះ សំណាលជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា នៅឃុំធម្មតាអរ និងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រៅពីសួរសុខទុក្ខសមាជិកអ្នកគាំទ្ររស់នៅក្នុងមូលដ្ឋានឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ប្រាប់ឱ្យអ្នកគាំទ្រដឹងច្បាស់ពីរបៀបគូសសន្លឹកឆ្នោត ក៏ដូចជាឯកសារចាំបាច់សម្រាប់ទៅបោះឆ្នោត៕