ភ្នំពេញ ៖ លោកអ៊ុយ រិទ្ធី ដែលជាអ្នកជំនាញខាង ត្រូល ឆាវឆាវ ដែលល្បីស្ទើរពេញមួយប្រទេស ត្រូវបានរាជរដ្ឋាភិបាលកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ចេញអនុក្រឹត្យតែងតាំងជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានឋាន:ស្មើប្រធាននាយកដ្ឋាន។
សូមបញ្ជាក់ថា មួយរយៈនេះ ឃើញថា ក្រុមត្រូល ឆាវ ឆាវ បានបញ្ចូលសំឡេងស្នើរឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គ្រប់គ្នាចំពោះអ្នកគ្រប់អាយុ ដោយកុំជឿតាមការញុះញុង់របស់លោក សម រង្ស៊ី៕