ភ្នំពេញ ៖ លោក ឧកញ៉ា ហុង ឆេងឈុន ប្រធាន សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ (ស.ស.យ.ក.ស.អ-CYEAD) និងអនុប្រធានជាន់ខ្ពស់នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ បានបេីកកិច្ចប្រជុំពិភាក្សាជាមួយនឹងតំណាងសភាពាណិជ្ជកម្មអឺរ៉ុប EuroCham Cambodia ដេីម្បីពិនិត្យមេីលលទ្ធភាពក្នុងការបេីកច្រកទីផ្សារកម្ពុជាទៅកាន់សហភាពអឺរ៉ុប។
សូមបញ្ជាក់ថា សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានស្ថាបនិកសំខាន់ៗជិត១០រូប បានប្រមូលផ្តុំគំនិតគ្នាជាធ្លុងមួយ បង្កើតឲ្យចេញជារូបរាងឡើងក្នុងបរិបទកម្ពុជានាយុគសម័យឌីជីថល។
សហស្ថាបនិកសំខាន់ៗរបស់ សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ មានដូចជា៖ លោកឧកញ៉ា ហុង ឆេងឈុន ជាប្រធាន លោក ឯល រ៉ូហ្សែត, លោកឧកញ៉ា ឯល សិទ្ធីគ្រីយ៉ា, លោកឧកញ៉ា កែវ ចំរុង, លោកឧកញ៉ា ហួន លីមីង និង សហគ្រិនមួយចំនួនទៀត បានប្រជុំគ្នាជាច្រើនខែ ដើម្បីបញ្ចូលជាធាតុផ្សំ ស្មារតី និងគំនិតល្អៗជាមួយទិសដៅ ដើម្បីឈាន ដល់ការបង្កើតសមាគមនេះឡើងនៅកម្ពុជា។