ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកទោសរួចជីវិតពីរបបខ្មែរក្រហមវ័យ៧៨ឆ្នាំថា៖ លោក​ ស៊ិន​ ស៊ីសាមុត​ ត្រូវខ្មែរក្រហមសម្លាប់នៅអំឡុងចុងខែវិច្ឆិកា​ ឆ្នាំ១៩៧៥​ ក្នុងស្រុកកោះធំ​ ខេត្តកណ្តាល

បង​ កែវ​ ចំណាប់​ សព្វថ្ងៃមានជន្មាយុ៧៨ឆ្នាំ​ហេីយ​ បានជួបសំណេះសំណាលជាមួយខ្ញុំ​បាទនៅផ្ទះទឹក​ សង្កាត់ក្របីរៀល​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ បានរៀបរាប់ពីអនុស្សាវរីយ៍ដ៏ជូរចត់កាលពីក្នុងរបបខ្មែរក្រហម​ ដែលបងចំណាប់​ ត្រូវខ្មែរក្រហមចាប់នៅ​ខែកក្កដា​ ឆ្នាំ១៩៧៥​ មកឃុំឃាំងនៅមន្ទីរ១៥​ ភូមិក្បាលជ្រោយ ឃុំពោធិ៍បាន​ ស្រុកកោះធំ​ ខេត្តកណ្តាល​​។
នេះយោងតាមការផ្សាយលើផេកហ្វេសប៊ុក របស់លោកឧកញ៉ា សៀង ណាំ នៅថ្ងៃទី៥​ ខែកក្កដា​ ឆ្នាំ២០២៣ បានរៀបរាប់​ថា បងចំណាប់​ ក៏បានជួបលោក​ ស៊ិន​ ស៊ីសាមុត​ ត្រូវខ្មែរក្រហមចាប់យកមកទីនេះ (ឃុំពោធិ៍បាន​ ស្រុកកោះធំ​ ខេត្តកណ្តាល​) តាំងពីខែឧសភា​ ឆ្នាំ១៩៧៥​ និងតារាភាពយន្ត​ គង់​ សំអឿន​ ត្រូវខ្មែរក្រហមចាប់ខ្លួននៅដេីមខែមិថុនា​ ឆ្នាំ១៩៧៥។
បង​ ចំណាប់​ និងលោក​ ស៊ិន​ ស៊ីសាមុត​ ក៏ដូចជាលោក​ គង់​ សំអឿន​ ត្រូវខ្មែរក្រហមធ្វេីទារុណកម្មយ៉ាងព្រៃផ្សៃ​ ហេីយលោក​ ស៊ិន​ ស៊ីសាមុត​ ត្រូវខ្មែរក្រហមយកទៅសម្លាប់នៅអំឡុងចុងខែវិច្ឆិកា​ ឆ្នាំ១៩៧៥​ តែលោក​ គង់​ សំអឿន​ មិនដឹងត្រូវខ្មែរក្រហមយកទៅសម្លាប់នៅពេលណាទេ​ ព្រោះលោក​គង់​ សំអឿននៅឆ្ងាយពីបងចំណាប់៕