ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​អ្នកគាំទ្រលោក Pita ប្រកាសប្រមូលផ្តុំគ្នា ទ្រង់ទ្រាយធំ នៅក្រុងបាងកក ក្នុងសប្តាហ៍នេះ

សារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការ​ផ្ទុះឡើងនេះបានកើតឡើងបន្ទាប់ពី សភាបានច្រានចោលការប៉ុនប៉ង ជាលើកទីពីររបស់លោក Pita សម្រាប់តំណែងនាយករដ្ឋមន្ត្រី និងការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ ក្នុងការព្យួរលោកពីសមាជិកសភា ដោយរង់ចាំការពិចារណាលើ សំណុំរឿងភាគហ៊ុន iTV របស់លោក។

រណសិរ្សរួបរួមនៃ Thammasat និងបាតុកម្ម, ក្រុម Talugas និងអង្គការនិស្សិតរបស់ប្រទេសថៃ បានប្រកាសនៅលើទំព័រ Facebook របស់ពួកគេអំពីផែនការ ក្នុងការធ្វើបាតុកម្មនៅថ្ងៃសុក្រ និងថ្ងៃអាទិត្យ។

ការជួបជុំដែលបានគ្រោងទុកនៅថ្ងៃសុក្រ នឹងចាប់ផ្តើមនៅខាងក្រៅ សាលប្រជុំរបស់សាកលវិទ្យាល័យ Kasetsart នៅម៉ោង ៥ល្ងាច ហើយបន្តនៅម៉ោង ៧យប់នៅខាងក្រៅមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌បាងកក ។

លោក សម្បត្តិ ប៉ុនងាំ អាណុង (Sombat Boonngam-anong) ជាសកម្មជននយោបាយ បានបង្ហោះនៅលើទំព័រ Facebook របស់លោកនូវការអំពាវនាវឱ្យមាន ការជួបជុំមួយផ្សេងទៀត នៅថ្ងៃអាទិត្យនៅផ្លូវបំបែក Asok ចាប់ពីម៉ោង ៥ ល្ងាច ដើម្បីបង្ហាញពីការគាំទ្រខាងសីលធម៌ចំពោះលោក Pita និងគណបក្ស Move Forward ហើយលោក​បាន​អញ្ជើញ​លោក Pita ឱ្យទៅ​ចូលរួមផងដែរ ៕