កងកុម្ម៉ង់ដូ ដែលត្រូវបានគេរំពឹងថានឹងត្រូវបានគាំទ្រដោយការវាយប្រហារពីលើអាកាស លើដី និងក្នុងសមុទ្រនៅពេលដាក់ពង្រាយនោះ កំពុងត្រូវបានហ្វឹកហាត់នៅជំរុំសមរភូមិ Okehampton ក្នុង Dartmoor ដើម្បីព្យាយាមដណ្តើមយកឧបទ្វីប គ្រីមៀ “មុនបុណ្យណូអែល”។
ទីក្រុងឡុងដ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដល់សង្គ្រាមប្រូកស៊ី ឬហៅថា សង្គ្រាមតំណាងរបស់អង្គការណាតូប្រឆាំងនឹងរុស្ស៊ីនៅអ៊ុយក្រែន ការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនជាង ១៧ ៥០០ និងរហូតដល់ ២០ ០០០ នាក់ទៀតនៅក្នុងឆ្នាំខាងមុខនេះ ការផ្តល់ជំនួយយោធាជាង ៥,៦ ពាន់លានផោន (៧,២ ពាន់លានដុល្លារ) និងការបំផ្លិចបំផ្លាញដោយចេតនាកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដែលមានសក្តានុពលនៅនិទាឃរដូវឆ្នាំ ២០២២។
ការហ្វឹកហ្វឺននេះត្រូវបានគេរាយការណ៍ថា ត្រូវបានធ្វើឡើងដោយបុគ្គលិកមកពី 42 Commando មកពីកងពលតូច Commando 3 វរជនរបស់ Royal Marines ដែលបានបង្កើតឡើងក្នុងកំឡុងសង្គ្រាមលោកលើកទី២ ហើយត្រូវបានគេដាក់ពង្រាយយ៉ាងទូលំទូលាយនៅក្នុងសង្គ្រាមត្រជាក់ និងជម្លោះក្រោយសង្រ្គាមត្រជាក់រួមទាំងវិបត្តិ Suez Crisis វិបត្តិ Malvinas ឆ្នាំ ១៩៨២ សង្គ្រាមឈូងសមុទ្រ, សង្គ្រាមនៅអាហ្វហ្គានីស្ថាន និងការឈ្លានពានប្រទេសអ៊ីរ៉ាក់ នៅឆ្នាំ ២០០៣ ៕