ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម វេង សាខុន និងលោកជំទាវ នាំយកទៀនព្រះវស្សា និងបច្ច័យមួយចំនួនប្រគេនដល់វត្តចំនួន៧ នៅខេត្តកំពង់ចាម

កំពង់ចាម៖ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោក ជំទាវ រួមជាមួយសហការីដែលជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំហាន់ជ័យ ឃុំវិហារធំ ឃុំក្រឡា និងឃុំគគរ ស្រុកកំពង់សៀម បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យមួយចំនួនទៀត មកប្រគេនព្រះចៅអធិកាដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន ៧ ក្នុងនោះឃុំវិហាធំមានចំនួន ៤ វត្តមាន ÷ វត្តគងមហា វត្តអណ្តូងស្វាយ វត្តក្តីបឹង វត្តវិហារធំ និងឃុំក្រឡាមានចំនួន ៣ វត្តមាន÷ វត្តអង្គួញដី វត្តភ្នំប្រុស និងវត្តពុទ្ធិការាម ដែលពិធីនេះប្រារព្វក្នុងវត្តភ្នំប្រុស នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ។

ក្នុងនាមប្រធាន អនុប្រធានក្រុម ការងារ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម ឯកឧត្តមបានអបអរសាទរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងនៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលស្រុកកំពង់សៀមទទួលបាន ៨០ភាគរយ (យោងតាមលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប)។

ដោយឡែកចំពោះវត្តចំនួន ៤២ ផ្សេងទៀត ដែលស្ថិតក្នុងស្រុកកំពង់សៀម ឯកឧត្តមបានចាត់ឲ្យអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក និងប្រធានក្រុមការងារគណបក្សចុះជួយតាមបណ្តាឃុំនាំយកទៀនចំណាំព្រះវស្សា គ្រឿងបរិក្ខា និងថវិកាមួយចំនួន យកទៅប្រគេនព្រះចៅអធិការនៅតាមបណ្តាវត្ត តាមឃុំទទួលបន្ទុករបស់ក្រុមការងារដើម្បីជៀសវាងកុំឲ្យព្រះតេជគុណចៅអធិការនិមន្តមួយទទួលទៀនចំណាំព្រះវស្សានិងគ្រឿងបរិក្ខារឆ្ងាយពីវត្ត។

បញ្ជាក់ : វត្តទាំង ៧ ខាងលើទទួលបានបច្ច័យ ១ ៥០០ ០០០រៀល ដោយឡែកវត្តភ្នំប្រុស ឯកឧត្តម និងលោកជំទាវបានជួយឧបត្ថមបន្ថែមចំនួន ២,២០០ដុល្លារ ។ ដោយឡែកចំពោះ លោកតា លោកយាយដែលបានចូលរួមពិធីខាងលើ ចំនួន ២០០ នាក់ ម្នាក់ៗទទួលបាន ២០ ០០០រៀល ផងដែរ ៕