ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រទេសចិន នាំចូលប្រេងឆៅពីរុស្សីបានឈានដល់ចំនួនកំណត់ត្រា មិនធ្លាប់មានក្នុងរយៈពេល ៣ឆ្នាំ

ចិន ៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការនាំចូលប្រេងឆៅរុស្សី មកកាន់ប្រទេសចិននៅពេលនេះ បានឈានមកដល់ចំនួនកំណត់ត្រា មិនធ្លាប់មានឡើយក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយគិតត្រឹមខែមិថុនា។

ប្រទេសចិនបានពន្លឿន នៃការស្តុកទុកប្រេងឆៅរបស់ខ្លួន តាមរយៈការបញ្ជាទិញយ៉ាងច្រើន ពីប្រទេសរុស្សី ដែលកំពុងតែធ្វើការបញ្ចុះតម្លៃ។
 
ជាការនាំចូលប្រេងឆៅច្រើន ជាងគេបំផុតផងដែរពីប្រទេសរុស្សី ក្នុងទំហំដល់ទៅ២,១លានបារ៉ែល ក្នុងមួយថ្ងៃទាំងប្រេងសម្រាប់កម្មវិធី ជាយុទ្ថសាស្ត្រនិងកម្មវិធីបម្រុងជាតិ។

 

សូមបញ្ជាក់ថា ក្រុមប្រទេសអ្នកផលិតប្រេង OPEC+ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងរុស្សីបាននឹងកំពុងកាត់បន្ថយ ទិន្នផលក្នុងការបូមប្រេង ក្នុងគោលបំណងដើម្បីធ្វើឱ្យមានតុល្យភាព ទីផ្សារចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ ៕