ខេត្តកំពត៖ លោកបណ្ឌិត យ៉ង សាំងកុមារ បានចូលរួមជាអធិបតីក្នុងកម្មវិធីចែកពូជបន្លែ និងពូជស្រូវផ្ការំដួលជូនប្រជាកសិករចំនួន ៨០៣ គ្រួសារមកពីស្រុកចំនួន ៧នៃខេត្តកំពត ដែលជាផ្នែកសំខាន់មួយនៃកម្មវិធីសន្តិសុខស្បៀងជាលក្ខណ:គ្រួសារកាលពីព្រឹកថ្ងៃទី២៨ កក្កដា ២០២៣នេះ។
កម្មវិធីនេះរៀបចំឡេីងនៅស្រុកឈូកដោយអង្គការ HKI និងគម្រោង MUSEFO នៃអង្គការ GIZ និងឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលអាល្លឺម៉ង់។
ក្នុងឱកាសនេះដែរលោកបណ្ឌិតក៏បានចែករំលែកគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មដូចជាគោលនយោបាយទីផ្សារនិងការរក្សាលំនឹងថ្លៃកសិផល គោលនយោបាយមន្រ្តីកសិកម្មឃុំ និងសហគមន៍កសិកម្មផងដែរ។
លោកបណ្ឌិតក៏បានធ្វេីការណែនាំកសិករបន្ថែមទាក់ទងការប្រេីប្រាស់ជីធម្មជាតិដេីម្បីរក្សាជីជាតិដី ការប្រេីគ្រាប់ពូជស្រូវសុទ្ធល្អ និងកិច្ចសន្យាកសិកម្ម។