ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសជប៉ុន និងសហការី បានចូលរួមកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី ជាមួយពុទ្ធបរិស័ទ និង សហគមន៍ខ្មែរ ដើម្បីប្រមូលថវិកាយកមកជួសជុលព្រះវិហារ វត្តបារមីគិរីខេមរា
ភ្នំបិតាធំ ហៅវត្តលោកជំទាវហេង ដែលស្ថិតក្នុងស្រុក Isehara ខេត្ត Kanagawa។ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ។
នេះការចូលរួមរបស់ពុទ្ធបរិស័ទ និងសហគមន៍ខ្មែរនៅក្នុងកម្មវិធីបុណ្យផ្កាសាមគ្គី បានបង្ហាញពីសាមគ្គីភាព និងវប្បធម៌ចែករំលែក និងជួយយកអាសារគ្នាទៅវិញទៅមកដែលបានចាក់ឬសនៅក្នុងផ្នត់គំនិត និងសង្គមខ្មែរយើង ជាពិសេសការចូលរួមលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរនៅក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន ព្រមជាមួយនឹងការលើកទឹកចិត្តដល់បងប្អូនខ្មែរជំនាន់ក្រោយដែលបានកើតក្នុងប្រទេសជប៉ុនឲ្យបានស្គាល់ និងចូលរួមថែរក្សាវប្បធម៍ដ៏ល្អផូផង់របស់ខ្មែរយើង៕